khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា និងសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អញ្ជើញ-យាងចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសិប្បករតម្បាញហូល ផាមួង ក្រមា សារុងសូត្រ នៅខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា ដោយមានការយាងអញ្ជើញចូលរួមពី សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំស្រុកព្រៃកប្បាស បានអញ្ជើញ-យាងចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសិប្បករតម្បាញហូល ផាមួង ក្រមា សារុងសូត្រ នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

    មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងនូវសេចក្តីរីករាយ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។

    លោកជំទាវប្រធានគណៈប្រតិភូ បានបញ្ជាក់ជូនអំពីគោលបំណងនៃការចុះទស្សនកិច្ច គឺដើម្បីឈ្វេងយល់ពីជីវភាពរស់នៅ និងការប្រកបមុខរបរតម្បាញហូល ផាមួង ក្រមា សារុងសូត្រ របស់បងប្អូនស្ត្រីតាមរបៀបខ្មែរបុរាណ ក្នុងការជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលនៃច្រវាក់ផលិតកម្មសហគមន៍អ្នកផលិតឱ្យមានទីផ្សារកាន់តែទូលំទូលាយ។ ជាងនេះទៀត ក៏បានលើកទឹកចិត្តដល់បងប្អូនស្ត្រីទាំងអស់ជួយថែរក្សានូវមុខរបររបស់អ្នកភូមិស្រុកនេះកុំឱ្យបាត់នូវអត្តសញ្ញាណខ្លួន ព្រោះជាមរតកវប្បធម៌ដ៏មានតម្លៃរបស់យើង ហើយវាក៏ជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ផងដែរ។

    ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ